តើនៅក្នុង OSI Model ស្រទាប់ទាំង ៧ មានអ្វីខ្លះ ? តោះអានអត្ថបទខាងក្រោមនិងសិក្សាពីមុខងាររបស់វា 😍
តើអ្វីទៅជា OSI Model ?
OSI (Open Systems Interconnection) គឺជាស្រទាប់គ្រោងប្រើសម្រាប់សង់ប្រព័ន្ធ Network អនុញ្ញាតឱ្យធ្វើការទំនាក់ទំនងឆ្លងកាត់ប្រព័ន្ធ computer គ្រប់ប្រភេទ ។
ដើម្បីគ្រប់គ្រង Network បានល្អ អ្នកត្រូវស្គាល់ស្រទាប់ទាំង ៧ ដូចខាងក្រោម ៖
7. Application ជាស្រទាប់សម្រាប់ផ្តល់ application service ឱ្យ User ដែលមានទំនាក់ទំនងគ្នា មានន័យថា user ដែលប្រើប្រាស់នៅលើបណ្តាញ Network គឺស្ថិតនៅលើ application layer software ។
6. Presentation ជាស្រទាប់សម្រាប់ Format និង encrypt data។ ស្រទាប់នេះធ្វើទ្រាយទិន្នន័យសម្រាប់ application layer ។ ចំណុចសំខាន់នៃ presentation layer នេះគឺ transaction, encryption and decryption data ។
5. Session ជាស្រទាប់សម្រាប់ គ្រប់គ្រង ការបើក កំពុងប្រើ និងបិទ session ដែលអាចឱ្យ client ធ្វើការទំនាក់ទំនងទៅកាន់ Server ឬពី computer មួយទៅកាន់ computer មួយទៀត ។
4. Transport ជាស្រទាប់សម្រាប់ គ្រប់គ្រង ការបញ្ចូន Data រវាង Nodes ហើយវាមានទំនាក់ទំនងនៃស្រទាប់ក្រោមនិងស្រទាប់លើដែលបំបែក data ទៅជាសារ ។ វាទទួលខុសត្រូវក្នុងការផ្ទេរទិន្នន័យឆ្លងកាត់បណ្តាញមួយ និងផ្តល់នូវការត្រួតពិនិត្យកំហុស និងការគ្រប់គ្រងលំហូរទិន្នន័យ ។
3. Network ជាស្រទាប់សម្រាប់ ស្វែងរក Network path ហើយវាមានមុខងាសម្រាប់ផ្តល់ទំនាក់ទំនងជាមួយ switching Network ដែលប្រើប្រាស់នៅលប្រព័ន្ធ Network មួយទៅកាន់ប្រព័ន្ធ Network មួយទៀត ។ចំណុចសមខាន់ Switching and Routing ។
2. Data Link ជាស្រទាប់សម្រាប់ ស្វែងរក Network host ដើម្បី check មើល error ឬធ្វើការពិនិត្យទៅលើ bits ដែលទទួលបានប្រសិនបើមានកំហុសវានឹងកើតឡើងនៅពេលបញ្ចូលទិន្នន័យ។
1. Physical ជាស្រទាប់សម្រាប់ បញ្ចូន bit ឬកំណត់អត្តសញ្ញាណនៅលើ media ដែលជាលក្ខណះពិសេសនៃ physical layer លើប្រព័ន្ធ Network ។