តើអ្វីទៅជា IP Routing? IP Routing: ជាដំណើរការនៃកាបញ្ជូនទិន្នន័យពីកុំព្យូទ័រនៅក្នុងណិតវើកមួយទៅកាន់កុំព្យូទ័រផ្សេងទៀតនៅក្នុងណិតវើកផ្សេងទៀត។ Routing ដំណើរការនៅក្នុង Router ដោយ Router OS.
Default Gateway: គឺជា IP Address របស់ Router ដែលសម្រាប់ភ្ជាប់ទៅកាន់ Router ផ្សេងមួយទៀតដើម្បីផ្លាស់ប្តូទិន្នន័យគ្នា ដើម្បីអោយកុំព្យូទ័រអាចភ្ជាប់ទៅកាន់ណិតវើកផ្សេងបាន។
Routing Table: ជា Database ដ៏តូចមួយសម្រាប់ផ្ទុកនូវ Destination Router, remote router-IP, Network subnet mask, ជាដើម។ នៅពេល Route ទៅកាន់ផ្លូវណាមួយ Router និងរកមើលផ្លូវនិងទិសដៅដែលត្រូវទៅ នៅក្នុង Routing Table.
Default Route: មានស្រាប់នៅក្នុង Router OS។ ករណីនៅលើ Router តែមួយ មិនចាំបាច់ Route អោយណិតវើក២ស្កាល់គ្នានោះទេ គឺវាស្គាល់គ្នាស្រាប់តែម្តង។ Default Route នៅក្នុង Cisco ត្រូវបានគេហៅថា Connected Route.
Static Route ប្រើប្រាស់នៅពេលណា? វាមានប្រយោជន៏អ្វីខ្លះ?
Static Route: វាមានផ្លូវតែមួយដែលត្រូវ Route ទៅកាន់ Router ផ្សេង វាមិនមាន process អ្វីផ្សេងនោះទេ។ ក៏ប៉ុន្តែនៅពេលដែលខ្សែដាច់ ឬ មានបញ្ហាគឺវាមិនអាចរត៉ទៅតាមផ្លូវផ្សេងនោះទេ។ គេប្រើប្រាស់នៅពេលដែលមាន Router តែមួយភ្ជាប់ទៅកាន់ Switch ឬ Computer.
Dynamic Route: វាប្រើប្រាស់ Algorithm សំរាប់ Route ទៅកាន់ Network ផ្សេងទៀត ភាគច្រើន Dynamic Route ប្រើនៅក្នុង SME ( Small and Medium Enterprise) សម្រាប់ Backup Link ព្រោះក្រុមហ៊ុនមួយចំនួនប្រើប្រាស់ Internet ២ ខ្សែ ឬ លើសពី២ខ្សែចំពោះ ក្រុមហ៊ុនផ្តល់សេវាកម្មInternet (ISP). នៅពេលដែលមាន Router ច្រើនប្រើសំរាប់ជំនួសគ្នាទៅវិញទៅមកនោះយើងនិងត្រូវការប្រើប្រាស់ Dynamic Route.
Dynamic Route: នៅពេលដាច់ខ្សែមួយវានិងរកផ្លូវផ្សេងសម្រាប់ទៅ ដោយមិនធ្វើអោយមានការរាំងស្ទះណិតវើកនោះទេ។ ប្រភេទនៃ Algorithm របស់ Dynamic Route ផ្សេងៗគ្នា ដូចជា Link-state, Distance Vector. Dijkstra
Dynamic Route: ប្រើប្រាស់ RAM និង CPU របស់ Router ច្រើនជាង Static Route.
Dynamic Route: ត្រូវបានគេបែងចែកជា ២ក្រុម គឺ ក្រុម Internal Route និង External Route.
Internal Route: RIP, OSPF, EIGRP ប្រើសម្រាប់ក្រុមហ៊ុនតូចនិងមធ្យម ដែលមាន ណិតវើកផ្សេងគ្នា។
External Route: EIGRP, OSPF, BGP ប្រើសំម្រាប់ ISP ឬ ក្រុមហ៊ុនធំៗដែលមានណិតវើកច្រើនផ្សេងគ្នា។
អ្វីទៅ ជា Hop? សៀវភៅខ្លះក៏សរសេរថា Next hop = Next Router, Remote hop = Next Hop ដូចគ្នា វាអាស្រ័យទៅតាមគេសរសេរនោះទេ។ ចំងាយរវាង Router មួយទៅកាន់ Router មួយទៀតគេហៅថា 1 hop count. គេរាប់ថាមួយ។ Dynamic Route វានិងរើសយកផ្លូវណាដែលទៅដល់ទិសដៅដោយប្រើប្រាស់ចំនួន Hop តិចបំផុត សំរាប់ពពួក Routing Algorithm ដែលប្រើប្រាស់ Distance Vector Algorithm។
ចំនែកពពួក Routing Table ដែលប្រើប្រាស់ Link State Algorithm ត្រូវបានគិតផ្សេងពីនេះបន្តិច វាបែងចែកទៅជា Autonomous System= Router មួយ ឬ Router ច្រើនក្នុងក្រុមមួយ និង បែងចែកជា Area ដូចជាពពួក OSPF ជាដើម។ ចំនែកការកផ្លូវរបស់វាទៅកាន់ទិសដៅដែលត្រូវទៅ វាគិតទៅតាម ចំនួន Traffic Load នៅក្នុងខ្សែរនោះតើវាទូលាយទេ ឬ វាស្ទះវាត្រូវទៅតាមផ្លូវផ្សេងជំនួស ។
Walk into the casino with solely the money might be} taking part in} with. Leave credit or debit playing cards and access to further funds at house or in your lodge room protected, the place received't|you will not} be tempted to overspend.If at all potential, section out your money for the night time. Tell yourself you will solely spend a certain amount|a specific amount|a certain quantity} every half hour. If you're up at the finish of 1xbet that half-hour, you get to bank what you profited (and hold going with the original amount!). And should you run out of cash, you wait until the next half hour mark rolls around and proceed again.
ReplyDelete